ឯកសារ​ចេញ​ផ្សាយ​របស់អូផឹន​ស៊ូស៊ី ១២.២


កំណែ ៖

12.2.6 (2012-08-02)

រក្សាសិទ្ធិ​ឆ្នាំ ២០១២ ដោយ Novell, Inc.

សិទ្ធិ​ត្រូវ​បានផ្ដល់​ឲ្យ​ចម្លង ចែកចាយ និង/ឬ​កែប្រែ​ឯកសារ​ក្រោម​លក្ខខណ្ឌ​អាជ្ញាប័ណ្ណ​ឯកសារ​ដោយ​ឥត​គិត​ថ្លៃ GNU កំណែ ១.២ ឬ​ខ្ពស់​ជាង​នេះ​ ដែលបាន​បោះពុម្ព​ផ្សាយ​ដោយ​មូលនិធិ​កម្មវិធី​ឥត​គិតថ្លៃ ដែល​​គ្មាន​ផ្នែក​ដែល​មិន​ប្រែប្រួល គ្មាន​អត្ថបទ​គម្រប​មុខ និង​គម្រប​ក្រោយ​ ។ ច្បាប់​ចម្លង​នៃ​អាជ្ញាប័ណ្ណ​ត្រូវ​បាន​រួម​បញ្ចូល​ឯកសារ fdl.txt ។

ប្រសិនបើ​អ្នក​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពី​កំណែ​ចាស់​ទៅ​កំណែ​ចេញ​ផ្សាយ​របស់​អូផឹន​ស៊ូស៊ី​នេះ សូម​មើល​ឯកសារ​ចេញ​ផ្សាយ​ដែល​បាន​រាយ​នៅ​ទីនេះ ៖ http://en.opensuse.org/openSUSE:Release_Notes

ឯកសារ​ចេញ​ផ្សាយ​មាន​ផ្នែក​ដូច​ខាង​ក្រោម ៖

1. ផ្សេងៗ

គ្មាន

2. ការ​ដំឡើង

2.1. សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ដំឡើង

សម្រាប់​ព័ត៌មាន​លម្អិត​អំពី​ការ​ដំឡើង សូម​មើល ឯកសារ​អូផឹនស៊ូស៊ី ដែល​មាន​នៅ​ខាងក្រោម​នេះ ។

3. ទូទៅ

3.1. ឯកសារ​អូផឹន​ស៊ូស៊ី

  • នៅ​ពេល​ចាប់ផ្ដើម ស្វែងរក​សេចក្ដី​ណែនាំ​អំពី​ការ​ដំឡើង​ម្ដង​មួយ​ជំហាន​ៗ ព្រមទាំង​សេចក្ដី​ណែនាំ​អំពី​ផ្ទៃតុ KDE និង Gnome និង​អំពី​ឈុត​កម្មវិធី​ការិយាល័យ LibreOffice ។ ក្រៅពីនោះ គឺជា​ប្រធានបទ​គ្រប់គ្រង​មូលដ្ឋាន ដូចជា​ការប្រើប្រាស់ និង​ការ​គ្រប់គ្រង​កម្មវិធី និង​ការ​ណែនាំ​អំពី​សែល bash ។

  • សេចក្ដី​យោង​រួមមាន ការ​គ្រប់គ្រង និង​ការ​កំណត់​រចនាសម្ព័ន្ធ​លម្អិត និង​វិធី​រៀបចំ​សេវា​កម្ម​​បណ្ដាញ​ផ្សេងៗ ។

  • មគ្គុទ្ទេសក៍​សុវត្ថិភាព​ណែនាំ​ទស្សនាទាន​មូលដ្ឋាន​​នៃ​សុវត្ថិភាព​ប្រព័ន្ធ ​រួមមាន ទិដ្ឋភាព​សុវត្ថិភាព​បណ្ដាញ​មូលដ្ឋាន ។

  • ការ​វិភាគ​ប្រព័ន្ធ និង​មគ្គុទ្ទេសក៍​នៃ​ការ​កែប្រែ​ជួយស្វែងរក​បញ្ហា ដោះស្រាយ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ។

  • ការ​ធ្វើ​និម្មិត​នៅ​ក្នុង KVM ផ្ដល់​នូវ​ការ​ណែនាំ​អំពី​ការ​រៀបចំ​ និង​គ្រប់គ្រង​ការ​ធ្វើ​និម្មិត​ជា​មួយ​ឧបករណ៍ KVM, libvirt និង QEMU ។

3.2. ចូល​ដែន​​វីនដូ​ដោយប្រើ KDM

CHECKIT សម្រាប់​កំណែ ១២.២

រូបរាង SUSE KDM មិន​អនុញ្ញាត​ឲ្យ​ចូល​ដែន​វីនដូ​​ឡើយ ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ កំណត់ DISPLAYMANAGER_KDM_THEME ទៅ​ជា​ឃ្លា​ទទេ​នៅ​ក្នុង /etc/sysconfig/displaymanager ដើម្បី​ប្រើ​រូបរាង KDM លំនាំដើម ៖

DISPLAYMANAGER_KDM_THEME=""

4. ការ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសើរ​ឡើង

4.1. sysvinit ចាស់

សមាសធាតុ​មួយ​ចំនួន​អាស្រ័យ​លើ​សេវាកម្ម​ដែលបានផ្ដល់​ដោយ systemd ។ ដូច្នេះ​ខណៈដែល​អូផឹនស៊ូស៊ី ១២.២ នៅ​តែ​មាន​ការ​គាំទ្រ​មូលដ្ឋាន​សម្រាប់​ចាប់ផ្ដើម​ប្រព័ន្ធ​ឡើង ដោយ​ប្រើ sysvinit ជា fallback ​បើ​បើ​មិន​ដូច្នេះ​ទេ sysviniត្រូវ​បាន​គិត​ថា​ និង​ប្រហែល​ជា​បរាជ័យ ឬ​ខូច​នៅ​កន្លែង​ណាមួយ ។ ប្រសិនបើ​​មាន​បញ្ហា​​មួយ​ចំនួន​ជា​មួយ​នឹង​ប្រព័ន្ធ​ដែលបាន​ចាប់ផ្ដើម​ដោយ a sysviniប្រើse systemមុន​នឹង​ចងក្រង​របាយការណ៍​កំហុស ។s.

4.2. ម៉ោន និង​ការ​គាំទ្រ​ដែល​បាន​ទម្លាក់ losetup សម្រាប់ cryptoloop

cryptoloop មាន​ចំណុច​ខ្សោយ​ដែលបាន​ស្គាល់​ ហើយ​ដូច្នេះ​គិត​ថា​ លែង​ប្រើ​ dm-crypt តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។ ម៉ោន (ឧ. តាមរយៈ /etc/fstab) និង losetup ឥឡូវ​ចុង​ក្រោយ​បានគាំទ្រ​​សម្រាប់ cryptoloop ។ នេះ​មាន​ន័យ​ថា ធាតុ fstab ចាស់ៗ​ដែល​ប្រើ cryptoloop ដើម្បី​ចូល​ប្រើ​ឧបករណ៍​ផ្ទុក​ដែល​បាន​អ៊ិនគ្រីប លែង​ដំណើរការ​តាម​វិធី​នេះ​ទៀត​ហើយ ។ ឧបករណ៍​ផ្ទុក​នឹង​នៅ​តែ​អាច​ចូល​ប្រើ​បាន​ជា​មួយ dm-crypt (/etc/crypttab) ។ ចំពោះ​ឧទាហរណ៍​អំពី​របៀប​ប្រើ​វិធីសាស្ត្រ​ថ្មី​ សូម​យោង​តាម http://en.opensuse.org/Encrypted_Filesystems ។

4.3. កា​រ​ម៉ោន​ភាគ​ថាស​ដែល​បាន​អ៊ិនគ្រីប​ដោយ​ប្រើ systemd

ប្រសិន​បើ​ភាគ​ថាស​ដែល​បាន​​អ៊ិនគ្រីប​មិន​ត្រូវ​បាន​ម៉ោន​ដោយ​ស្វ័យ​ប្រវត្តិ​ជា​មួយ systemd បញ្ហា​អាច​បណ្ដាល​មក​ពី​ទង់ជាតិ noauto នៅ​ក្នុង /etc/fstab សម្រាប់​ភាគ​ថាស​ទាំង​នេះ ។ ដើម្បី​កែ​វា គឺ​ត្រូវ​​ជំនួស​ទង់ជាតិ​នេះ​ដោយ nofail ។ ឧទាហរណ៍ ផ្លាស់ប្ដូរ​បន្ទាត់​ដូច​ខាង​ក្រោម ៖

/dev/mapper/cr_sda3  /home   ext4    acl,user_xattr,noauto 0 2

ទៅ​ជា

/dev/mapper/cr_sda3  /home   ext4    acl,user_xattr,nofail 0 2

5. បច្ចេកទេស

5.1. ចាប់ផ្ដើម​ក្រាហ្វិក​ជា​មួយ KMS (Kernel Mode Setting)

ជាមួយ​អូផឹនស៊ូស៊ី ១១.៣ យើង​បាន​ប្ដូរ​ទៅ KMS (Kernel Mode Setting) សម្រាប់​ក្រាហ្វិក Intel, ATI និង NVIDIA ដែល​ឥឡូវ​ក្លាយ​ជា​លំនាំដើម​របស់​យើង ។ ប្រសិនបើ​អ្នក​ជួប​បញ្ហា​ជាមួយ​នឹង​ការ​គាំទ្រ​កម្មវិធី​បញ្ជា KMS (intel, radeon, nouveau) បិទ KMS ដោយ​បន្ថែម nomodeset ទៅកាន់​បន្ទាត់​ពាក្យ​បញ្ជា kernel boot ។ ដើម្បី​កំណត់​វា​ជា​អចិន្ត្រៃយ៍ បន្ថែម​វា​ទៅ​កាន់​បន្ទាត់​ពាក្យ​បញ្ជា kernel នៅ​ក្នុង /boot/grub/menu.lst ។ ជម្រើស​នេះ​ធ្វើឲ្យ​ប្រាកដ​ថា ម៉ូឌុល​ខឺណែល​ត្រឹមត្រូវ (intel, radeon, nouveau) ដែល​ត្រូវ​បាន​ផ្ទុក​ជាមួយ modeset=0 នៅ​ក្នុង initrd ឧ. KMS ត្រូវ​បាន​បិទ ។

In the rare cases when loading the DRM module from initrd is a general problem and unrelated to KMS, it is even possible to disable loading of the DRM module in initrd completely. For this set the NO_KMS_IN_INITRD sysconfig variable to yes via YaST, which then recreates initrd afterwards. Reboot your machine.

នៅ​លើ Intel ដែល​គ្មាន KMS Xserver ត្រឡប់​ទៅ​កម្មវិធី​បញ្ជា fbdev (កម្មវិធី​បញ្ជា intel គាំទ្រ​តែ KMS) ជា​ជម្រើស​ មាន​កម្មវិធី​បញ្ជា "intellegacy" (កញ្ចប់ xorg-x11-driver-video-intel-legacy ) ដែល​នៅ​តែ​គាំទ្រ UMS (User Mode Setting) ។ ដើម្បី​ប្រើ​វា កែសម្រួល /etc/X11/xorg.conf.d/50-device.conf ហើយ​ផ្លាស់ប្ដូរ​កម្មវិធី​បញ្ជា​ទៅជា intellegacy

នៅ​លើ ATI សម្រាប់ GPUs បច្ចុប្បន្ន វា​ត្រឡប់​ទៅ radeonhd ។ នៅ​លើ NVIDIA ដែល​គ្មាន KMS កម្មវិធី​បញ្ជា nv ត្រូវ​បាន​ប្រើ (កម្មវិធី​បញ្ជា nouveau គាំទ្រ​តែ​ KMS) ។ ចំណាំ ATI និង NVIDIA GPUs ថ្មី​ជាង​នេះ​ត្រឡប់​ទៅកាន់ fbdev ប្រសិនបើ​អ្នក​បញ្ជាក់​ប៉ារ៉ាម៉ែត្រ nomodeset kernel boot ។

5.2. ចាប់ផ្ដើម​ជាមួយ sysvinit ចាស់

តាម​លំនាំដើម ឥឡូវនេះ​អូផឹនស៊ូស៊ី​​ចាប់ផ្ដើម​ដោយ​ប្រើ systemd ។ ក្នុង​ករណី​ដែល​មាន​បញ្ហា អ្នក​អាច​ប្ដូរ​ត្រឡប់​ទៅ​របៀប​ចាស់​វិញ​ដោយ​ប្រើ sysvinit ដោយ​ចុច​គ្រាប់ចុច F5 នៅ​ពេល​ចាប់ផ្ដើម ។ ចំពោះ​​ព័ត៌មាន​បន្ថែម​អំពី​ដែន​កំណត់​ នៅ​ពេល​ចាប់ផ្ដើម​ដោយ​ប្រើ sysvinit សូម​មើល Section 4.1, “sysvinit ចាស់”

5.3. systemd ៖ ផ្ដល់​ប៉ារ៉ាម៉ែត្រ​ចាប់ផ្ដើម​សេវា

systemctl គាំទ្រ​​តែ​ប៉ារ៉ាម៉ែត្រ "standard" ប៉ុណ្ណោះ (សូម​មើល http://www.freedesktop.org/wiki/Software/systemd/Incompatibilities) ។

អ្នក​អាច​ជៀសវាង​ឥរិយាបថ​ថ្មី​នេះ​ដោយ​ហៅ​ស្គ្រីប​ចាប់ផ្ដើម​ដោយ​ផ្ទាល់ ឧទាហរណ៍ ៖

cd /etc/init.d
./apache2 <your_parameters>

5.4. systemd ៖បិទ​ប្រព័ន្ធ

ដើម្បី​ផ្អាក និង​បិទ​ប្រព័ន្ធ​នៅ​ពេល​ប្រើ systemd ប្រើ​ពាក្យ​បញ្ជា halt -pshutdown -h now ឬ​ប្រើ​ប៊ូតុង​បិទ​ដែល​បាន​ផ្ដល់​ដោយ​​​​បរិស្ថាន​ផ្ទៃតុ​របស់​អ្នក ។

ចំណាំ ៖ halt ធម្មតា នឹង​បិទ​ប្រព័ន្ធ​យ៉ាង​ត្រឹមត្រូវ ។

5.5. systemd ៖ ប្រើ tmpfs: /run, /var/run, /media ។ល។

systemd នឹង​ម៉ោន​ថត​ពីរបី​ដែល​មាន​ទិន្នន័យ​បំពាន​ប៉ុណ្ណោះ ដូចជា​ប្រព័ន្ធ​ឯកសារ tmpfs ៖ /run, /var/run, /var/lock និង /media គឺជា​ថត ​។ សម្រាប់​ព័ត៌មាន​ផ្ទៃ​ខាងមុខ សូម​មើល http://lwn.net/Articles/436012/.

ចំណាំ ៖ កុំ​រក្សាទុក​ឯកសារ​ដែល​នាំឲ្យ​មាន​ការ​ចាប់ផ្ដើម​ឡើងវិញ ក្នុង /run, /var/run ។ល។

5.6. systemd ៖ សម្អាត​ថត (/tmp និង /var/tmp)

systemd រក្សាទុក​ថត​ដូចដែល​បាន​បញ្ជាក់​នៅ​ក្នុង​ថត tmpfiles.d និង​នៅ​ក្នុង /lib/systemd/system/systemd-tmpfiles-clean.timer ។ ចំពោះ​ព័ត៌មាន​បន្ថែម សូមមើល​ទំព័រ tmpfiles.d

តាម​លំនាំដើម systemd សម្អាត​ថត tmp ប្រចាំថ្ងៃ​ដូចដែល​បាន​កំណត់​រចនាសម្ព័ន្ធ​នៅ​ក្នុង /usr/lib/tmpfiles.d/tmp.conf

d /tmp 1777 root root 10d
d /var/tmp 1777 root root 30d

ចំណាំ ៖ systemd មិន​ទទួល​ស្គាល់​​អថេរ sysconfig នៅ​ក្នុង​ /etc/sysconfig/cron ដូចជា TMP_DIRS_TO_CLEAR

5.7. ព័ត៌មាន​តំបន់​ពេលវេលា​នៅ​ក្នុង /etc/adjtime

បន្ទាត់​ទី​បី​របស់ /etc/adjtime ឥឡូវ​មាន​ព័ត៌មាន​ថាតើ​នាឡិកា BIOS ដំណើរការ​លើ UTC ឬ​តំបន់​ពេលវេលា​ក្នុង​ស្រុក (ពី​រក្សាទុក​នៅ HWCLOCK នៅ​ក្នុង /etc/sysconfig/clock) ។

ប្រសិន​បើ /etc/adjtime មាន​ព័ត៌មាន drift មិន​ត្រឹមត្រូវ (ឧទាហរណ៍ ​បន្ទាប់​ពី​កែ​បរិច្ឆេទ និងពេលវាល​​ដោយ​ប្រើ ntpdate ឬ​ឲ្យntpd ដំណើរការ) កំណត់​អថេរ USE_ADJUST ទៅ "no" នៅ​ក្នុង /etc/sysconfig/clock ។